ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន (២៩ កញ្ញា ២០២៣) – ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ថ្ងៃនេះបានអនុម័តកំណែទម្រង់ការគ្រប់គ្រងមូលធនដែលបញ្ចេញទឹកប្រាក់ ១00 ពាន់លានដុល្លារ ជា ទំហំ នៃការផ្តល់មូលនិធិថ្មី ក្នុងរយៈពេលមួយទសវត្សរ៍ក្រោយ ដើម្បីដោះស្រាយវិបត្តិដែលកើតផ្ទួនៗ និងបន្ត បន្ទាប់គ្នាក្នុងតំបន់។ ការពង្រីកទំហំមូលនិធិនេះនឹងត្រូវបង្កើនថែមទៀត តាមរយៈការកៀងគរ មូលធន ឯកជននិងមូលនិធិក្នុងស្រុកដើម្បីដំឡើងពីចំនួនពាន់លាន (billions) ទៅចំនួនពាន់ពាន់លាន(trillions) ដែលនឹងត្រូវការដើម្បីដោះស្រាយវិបត្តិអាកាសធាតុ។

កំណែទម្រង់ទាំងនេះ ត្រូវ បានធ្វើឡើង តាម រយៈ ការ ធ្វើ បច្ចុប្បន្នភាព នៃ ក្រប ខណ្ឌ ភាព គ្រប់គ្រាន់នៃ មូលធន (Capital Adequacy Framework ឬ CAF) របស់ ADB ។ វាពង្រីកបរិមាណនៃការប្តេជ្ញាជួយថ្មី ប្រចាំឆ្នាំរបស់ADBដល់ជាង ៣៦ ពាន់លានដុល្លារ ពោលគឺកើនឡើងប្រមាណ ១០ ពាន់លានដុល្លារ ឬ ប្រហែល ៤0% ។ ការដំឡើងនេះអាចធ្វើទៅបានដោយសារការបង្កើនកម្រិតនៃមូលធនភាវូនីយកម្មរបស់ ADB ជាមួយការរក្សាបាននូវហានិភ័យនានារបស់វា។ កំណែទម្រង់ទាំងនេះក៏បង្កើតជា ជំនួយដល់កា រផ្តល់ កម្ចី ដោះស្រាយបញ្ហារំខានដល់ដំណើរសេដ្ឋកិច្ច (Countercyclical Lending Buffer) ដើម្បីគាំទ្រដល់ ប្រទេស សមាជិកកំពុងអភិវឌ្ឍ(DMCs) របស់ ADB ដែលប្រឈមនឹងវិបត្តិដែលមិននឹកស្មានដល់។

វិធានការទាំងនេះ ដែលនឹងអនុញ្ញាតឱ្យ ADB ផ្តល់ហិរញ្ញប្បទានផ្ទាល់ខ្លួនរហូតដល់ ៣៦០ ពាន់ លាន ដុល្លារដល់ DMCs និងអតិថិជនផ្នែកឯកជនរបស់ខ្លួនក្នុងទសវត្សរ៍ក្រោយ ត្រូវបានរៀបចំឡើងដើម្បី ធានាថា ADB រក្សាចំណាត់ថ្នាក់ឥណទាន AAA របស់ខ្លួន និងសមត្ថភាពរបស់ខ្លួនក្នុងការផ្តល់មូលនិធិដល់ DMCs ក្នុងតម្លៃទាប និងមានកាលកំណត់វែង។ កំណែទម្រង់នេះការពារការវាយតម្លៃឥណទាន AAA របស់ ADB បន្ថែមទៀតតាមរយៈការអនុវត្តផែនការស្តារឡើងវិញ ដែលនឹងការពារការថយចុះនៃដើមទុន ក្នុង អំឡុង ពេលមានភាពតានតឹងផ្នែកហិរញ្ញវត្ថុ។ ក្រប ខណ្ឌ ភាព គ្រប់គ្រាន់នៃ មូលធនរបស់ ADB នឹងត្រូវ ពិនិត្យ ឡើងវិញរៀងរាល់បីឆ្នាំម្តង។

ប្រធាន ADB លោក Masatsugu Asakawa មានប្រសាសន៍ថា «កំណែទម្រង់សំខាន់ៗទាំងនេះ នឹងចូលរួមយ៉ាងខ្លាំងក្លាក្នុងការពង្រីកសមត្ថភាពរបស់ ADB ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ សំខាន់ ៗជាច្រើននៅទូទាំងអាស៊ីនិងប៉ាស៊ីហ្វិក ដែលរួមមានធនធានសម្បទាន កាន់តែច្រើនសម្រាប់ សមាជិក ដែលងាយរងគ្រោះរបស់យើង ។ ការសម្រេចចិត្តរបស់យើងនៅថ្ងៃនេះគឺជាផ្នែកមួយនៃការឆ្លើយ តបរបស់ ADB ចំពោះការអំពាវនាវឱ្យធនាគារអភិវឌ្ឍន៍ពហុភាគី (MDBs) ជួយកាន់តែច្រើននិងលឿន ជាងមុនជាមួយនឹងធនធានរបស់យើង ។ ធនធានទាំងនេះនឹងជួយតំបន់នេះគ្រប់គ្រងសំណុំស្មុគស្មាញ នៃវិបត្តិកើនឡើងផ្ទួនគ្នា ដោះស្រាយវិសមភាពយេនឌ័រ និងផ្តល់តម្រូវការជាមូលដ្ឋានក្នុងបរិបទបញ្ហា ប្រឈមនៃការប្រែប្រួលអាកាសធាតុ។ ទំហំនៃការផ្តល់ប្រាក់កម្ចីបន្ថែមនេះនឹងត្រូវបានពង្រីក បន្ថែមទៀត ដោយការខិតខំប្រឹងប្រែងបន្ថែមដើម្បីប្រមូលមូលធនឯកជន និងមូលធនក្នុងស្រុក និងដើម្បីបង្កើន ឥទ្ធិពលនៃការងាររបស់យើង។»

ការកៀរគរមូលធនឯកជននឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើនមូលធនពី ចំនួនពាន់លាន (millions) ទៅពាន់ពាន់លាន (trillions) ដោយពង្រីកការចូលរួមរបស់វិស័យឯកជននៅក្នុងការងារ អភិវឌ្ឍន៍។ សកម្មភាពនៅថ្នាក់លើ នឹងជួយកែលម្អគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចនិងស្ថាប័ន និង បរិយាកាស អំណោយផលសម្រាប់ការវិនិយោគរបស់វិស័យឯកជន ដែលជំរុញឱ្យមានការកើនឡើងនៃការ វិនិយោគក្នុងស្រុក និងបរទេស។ ជំនួយផ្នែកប្រឹក្សាសម្រាប់ថ្នាក់មធ្យម នឹងជួយបង្កើតគម្រោងត្រៀម និង រៀបចំគម្រោងដែលនឹងទទួលបានជោគជ័យដើម្បីអាចទាក់ទាញការវិនិយោគពីវិស័យឯកជន។ ការផ្តល់ ហិរញ្ញប្បទាននៅថ្នាក់ក្រោម នឹងត្រូវបានរៀបចំឡើងដើម្បីប្រមូលផ្តុំមូលធនឯកជន សម្រាប់គម្រោង អភិវឌ្ឍន៍ រួមទាំងការកាត់បន្ថយហានិភ័យសម្រាប់វិស័យឯកជនផងដែរ។ ការសម្រួលពីថ្នាក់លើ និងការ កៀរគរមូលធននិងការចូលរួមនៅថ្នាក់កណ្តាលនិងថ្នាក់ក្រោម នឹងបន្ថែមសមត្ថភាពគាំទ្ររបស់ ADB ដោយបង្កើនធនធានដែលមានសម្រាប់គាំទ្រការអភិវឌ្ឍក្នុងតំបន់។

ប្រទេសនានាក៏ត្រូវតែកៀរគរចំណូលពន្ធបន្ថែម ធ្វើទំនើបកម្មអាជ្ញាធរពន្ធដារតាមរយៈឌីជីថល នីយកម្ម និងសហការដើម្បីធានាបាននូវប្រព័ន្ធពន្ធអន្តរជាតិដែលត្រឹមត្រូវនិងដំណើរការល្អ។ ការកៀរគរ ធនធាន ក្នុងស្រុក មានសារៈសំខាន់ណាស់ក្នុងកិច្ចខិតខំប្រឹងប្រែងដោះស្រាយបំណុលប្រកបដោយនិរន្តរ ភាព និងដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ADB បានបង្កើតមជ្ឈមណ្ឌល ពន្ធដារអាស៊ីប៉ាស៊ីហ្វិក (Asia Pacific Tax Hub) នៅឆ្នាំ ២០២១ ដើម្បីផ្តល់នូវវេទិកាបើកចំហ និងដោយ បរិយាបន្នសម្រាប់ការសន្ទនាគោលនយោបាយយុទ្ធសាស្ត្រ ការចែករំលែកចំណេះដឹង និងការសម្រប សម្រួលអភិវឌ្ឍន៍ក្នុងចំណោម ADB ក៏ដូចជាសមាជិក និងដៃគូអភិវឌ្ឍន៍របស់ខ្លួន។

ប្រជាជនក្រីក្រ និងងាយរងគ្រោះនៅអាស៊ី និងប៉ាស៊ីហ្វិក ប្រឈមមុខនឹងវិបត្តិដែលកើនឡើង និងប្រទាក់ក្រឡាគ្នាទៅវិញទៅមក ដែលបង្កគ្រោះថ្នាក់ដល់សុខភាព លទ្ធផលអប់រំ និងជីវភាពរស់ នៅ របស់ ពួកគាត់។ ប្រជាជនប្រមាណ ១៥៥ លាននាក់ ឬ ៣,៩% នៃចំនួនប្រជាជនក្នុងតំបន់រស់នៅក្នុង ភាពក្រីក្រខ្លាំងក្នុងឆ្នាំ ២០២២ ហើយមនុស្សជាច្រើន ជាពិសេសស្ត្រី ប្រឈមមុខនឹងវិបត្តិ ថ្លៃទ្រទ្រង់ជីវភាព ដែលធ្វើ ឱ្យម្ហូបអាហារ ព្រមទាំងទំនិញនិងសេវាកម្មចាំបាច់ផ្សេងទៀតឡើងថ្លៃខ្ពស់។

CAF ដែលត្រូវបានធ្វើបច្ចុប្បន្នភាពគឺជាគំនិតផ្តួចផ្តើមថ្មីបំផុតរបស់ ADB ដើម្បីបង្កើនសមត្ថភាព ផ្តល់ ប្រាក់កម្ចីរបស់ខ្លួន។ កាលពីខែឧសភា ADB បានបង្កើត កម្មវិធីហិរញ្ញវត្ថុច្នៃប្រឌិតសម្រាប់អាកាសធាតុ នៅអាស៊ីនិងប៉ាស៊ីហ្វិក (IF-CAP) ដែលអនុញ្ញាតឱ្យម្ចាស់ជំនួយនានា ធានាផ្នែកមួយចំនួននៃ ហិរញ្ញប្បទាន អធិបតេយ្យ ក្នុងតារាងតុល្យការរបស់ ADB ដើម្បីពួកគេអាចបញ្ចេញដើមទុនសម្រាប់គម្រោង អាកាសធាតុថ្មីៗ។ ADB ក៏បានចូលរូមក្នុងកិច្ចព្រមព្រៀងចែករំលែកនិងរៀនសូតផ្នែករដ្ឋ (sovereign exposure exchange agreements) ជាមួយ  MDBs ផ្សេងទៀត ដើម្បីកាត់បន្ថយហានិភ័យនៃការ អនុវត្តគម្រោងដូចៗគ្នា ហើយ ADB ក៏ដឹកនាំការចូលរួមរបស់ MDBs នៅក្នុងគម្រោងហិរញ្ញវត្ថុអន្តរជាតិ សម្រាប់ការអប់រំ (International Finance Facility for Education)ផងដែរ។

ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាប័ន្ន ភាពធន់ និង និរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រ ខ្លាំង។ បង្កើត ឡើងនៅឆ្នាំ ១៩៦៦ ធនាគារនេះគ្រប់គ្រងដោយសមាជិកចំនួន ៦៨ ប្រទេស ដែលក្នុងនោះ មាន ៤៩ ប្រទេស មកពីតំបន់អាស៊ីនិងប៉ាស៊ីហ្វិក។

Media Contact