ធនាគារអភិវឌ្ឍន៍អាស៊ី និងកម្ពុជា៖ ព្រឹត្តិបត្រព័ត៌មាន
SHARE THIS PAGE
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គឺជាប្រភពជំនួយអភិវឌ្ឍន៍ផ្លូវការដ៏ធំបំផុតមួយ របស់ កម្ពុជាដោយផ្តល់ប្រាក់កម្ចីប្រចាំឆ្នាំជាមធ្យមចំនួន ៣២៩,៨ លានដុល្លារពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២១។ ការគាំទ្ររបស់ ADB គឺស្របតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ របស់កម្ពុជា។
ADB បានជួយរដ្ឋាភិបាលកម្ពុជាក្នុងការឆ្លើយតបជាបន្ទាន់ទៅនឹងជំងឺរាតត្បាត (កូវីដ-១៩) តាមរយៈកម្មវិធីពង្រឹងប្រព័ន្ធគាំពារសុខភាពរបស់ប្រទេស បង្កើនជំនួយសង្គម ដល់ជនក្រីក្រ និងជនងាយរងគ្រោះ និងផ្តល់កម្លាំងជំរុញសេដ្ឋកិច្ចដល់អាជីវកម្ម រួមទាំង សហគ្រាសធុនតូច និងមធ្យម។
នៅក្រោមគម្រោងបម្រុងរបស់ ADB សម្រាប់ឆ្នាំ ២០២២-២០២៤ ធនាគារនឹងជួយ រដ្ឋាភិបាល ក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ជាមួយនឹងជំនាញ កម្រិតខ្ពស់លើបច្ចេកវិទ្យា និងលើកកម្ពស់ការចូលរួមរបស់វិស័យឯកជន។ ច្រើនជាង មួយភាគបួននៃហិរញ្ញប្បទានដែលបានគ្រោងទុក នឹងត្រូវវិនិយោគក្នុងគម្រោងអប់រំ និងអភិវឌ្ឍន៍ជំនាញ។
ជាមួយការធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ ព្រឹត្តិបត្ររបស់ ADB នេះផ្តល់នូវព័ត៌មានសង្ខេបអំពីប្រតិបត្តិការរបស់ ADB នៅក្នុងប្រទេស និងព័ត៌មានសម្រាប់ទំនាក់ទំនងផេ្សងៗ។
Additional Details
Type | |
Series | |
Subjects |
|
Countries |
|